ជីវិតអ្នករត់កង់បី តស៊ូចិញ្ចឹមគ្រួសារ

  • ចែករំលែក

នៅក្នុងសង្គមសព្វថ្ងៃ យើងសង្កេតឃើញថា អ្នករត់កង់បី មានច្រើនពាសពេញសឹងគ្រប់ទីកន្លែងទាំងអស់។ របរជាអ្នករត់កង់បី ត្បិតមិនប្រើកម្លាំងទាំងដុល ដូចអ្នកធាក់ស៊ីក្លូ ប៉ុន្តែនៅតែជួបប្រទះបញ្ហាលំបាកមួយចំនួន ដែលមានការត្អូញត្អែរមិនដាច់ពីមាត់ ពីអ៊ំៗ និង ពូៗ ដែលកំពុងប្រកបអាជីពមួយនេះ។

អ្នករត់កង់បីម្នាក់ អាយុ ៤៥ឆ្នាំ នៅម្តុំមាត់ទន្លេ ក្រុងភ្នំពេញ បានថ្លែងប្រាប់ក្រុមការងារ ផ្កាស្លាធីវី ឱ្យដឹងថា រូបលោក ប្រកបរបររត់កង់បីនេះ ជិត១០ឆ្នាំហើយ ដោយសព្វថ្ងៃមានកាតព្វកិច្ចចិញ្ចឹមប្រពន្ធ និង កូន ៤នាក់នៅក្នុងបន្ទុក។ ថ្ងៃខ្លះពីព្រឹកដល់ព្រលប់ រកប្រាប់លុយត្រឹម ៥ដុល្លារអាមេរិកប៉ុណ្ណោះលោកពូរត់កង់បីរូបនេះ បន្តថា ស៊ី ស្អី គ្រាន់ក្មួយអើ់យ! បើគ្រាន់ទុកចាក់សាំងហ្នឹង មិនចង់គ្រប់ផង!

មានកូនច្រើន ការចំណាយច្រើន រត់ដឹកភ្ញៀវមិនសូវបាន ពេលខ្លះគ្មានលុយចូលផ្ទះ ធ្វើឱ្យលោកពូរត់កង់បីខាងលើពិបាកចិត្តខ្លាំង តែមិនដឹងត្រូវធ្វើយ៉ាងមិច។ កូនៗនៅតូច ស្ថិតក្នុងវ័យសិក្សានៅឡើយ ហើយត្រូវការលុយទៅរៀន ជាកម្លាំងចិត្តមួយដែលធ្វើឱ្យលោកពូវ័យ ៤៥ឆ្នាំរូបនេះ តស៊ូ មិនរួញរាល ដើម្បីអនាគតកូនៗ។ លោកពូ បានថ្លែងប្រាប់បន្តថា ថ្ងៃខ្លះ សំកុកចាំភ្ញៀវពីព្រលឹម ដល់ ព្រលប់ ដឹកបានតែភ្ញៀវម្នាក់។ គេឱ្យប្រាក់ ៥ដុល្លារ ឱ្យពូធ្វើមិច យកគ្រាន់ចាក់សាំងហ្នឹង សឹងមិនគ្រប់ផង!

ស្តាប់ទៅហាក់កំសត់បន្តិច ប៉ុន្តែយ៉ាងហោចណាស់ លោកពូក៏បានបំពេញកាតព្វកិច្ចជាឪពុកល្អម្នាក់ ជាប្តីល្អម្នាក់ និង ជាបង្គោលគ្រួសារដ៏រឹងមាំផងដែរ។ ក្រៅពីលោកពូខាងលើ នៅមានអ្នករត់កង់បី ជាច្រើននាក់ទៀតដែលកំពុងតស៊ូ ទាំងឈឺទាំងជា ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ លោកពូរត់កង់បីខាងលើ បានផ្ញើសារមួយផ្ញើទៅកាន់បងៗខ្លះដែលមានលុយមានកាក់ ដើរលេងផឹកស៊ីបាត់ៗពីផ្ទះថា ទោះបីជាបងៗមានលុយច្រើនផ្តល់ទៅកាន់គ្រួសារបងក៏ដោយ ប៉ុន្តែពួកគាត់ ប្រពន្ធបង និង កូនៗបង បាត់ភាពកក់ក្តៅមួយបាត់ទៅហើយ

ចុងក្រោយ ការតស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និង ដើម្បីអនាគតកូនៗពិតជាមានអត្ថន័យ និង គួរឱ្យគោរពខ្លាំងណាស់ ហើយអាចជាគំរូសម្រាប់អនុវត្តតាមបានថែមទៀតផង៕

អត្ថបទ ៖ សីហរិទ្ធិ

 

វីដេអូ មើលទាំងអស់

grap-image-MkzVSYQluS.png
ពុធ, 5 កក្កដា 2023 01:51
595

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
279

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
338

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
258

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
229

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?

Cover-NFnvWBM3ge.png
សៅរ៍, 17 មិថុនា 2023 15:03
240

តើលោក សំ ចាន់ណាក់ មានគន្លឹះពិសេសអ្វីសម្រាប់សិស្សដែលប្រាថ្នាចង់ក្លាយជាវិស្វកររចនាសម្ព័ន្ធ?

តើលោក សំ ចាន់ណាក់ មានគន្លឹះពិសេសអ្វីសម្រាប់សិស្សដែលប្រាថ្នាចង់ក្លាយជាវិស្វកររចនាសម្ព័ន្ធ? មើលវីដេអូនេះដើម្បីស្វែងយល់!